ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ឧបត្ថម្ភកញ្ចប់អាហារចំនួន៣០០កញ្ចប់ ជូនប្រជាពលរដ្ឋដែលមកប្រណិប័តន៍ធម៌នៅថ្ងៃសុក្រ នៅក្នុងវិហារអាពូប៉ាកើរ ខេត្តកំពង់ចាម
នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាអនុប្រធាន ស.ស.យ.ក. ខេត្តកំពង់ចាម បានចាត់ឱ្យក្រុមការងារនាំយកកញ្ចប់អាហារចំនួន៣០០កញ្ចប់ ស្មើនឹងថវិកាចំនួន១.២០០.០០០រៀល ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលមកប្រណិប័តន៍ធម៌នៅថ្ងៃសុក្រ ស្ថិតនៅក្នុងវិហារអាពូប៉ាកើរ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន